
បងប្អូនអាចជិះឡានក្រុងទៅផ្ទះបានដោយមិនអស់លុយក្នុងកំឡុងពេលចូលឆ្នាំខាងមុខ
ចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025 ឡានក្រុងចំនួន112គ្រឿងនឹងដឹកបងប្អូនទៅផ្ទះដោយមិនអស់លុយសូម្បីតែ100រៀលសំរាប់ការធ្វើដំណើរពីភ្នំពេញទៅសៀមរាប និងពីសៀមរាបមកកាន់ភ្នំពេញ (យោងតាមការចេញផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ)។ តារាងចេញដំណើរ ពីភ្នំពេញទៅសៀមរាប គឺនៅចំណតដីឡូត៌ទីតាំងអូស៊ីអាយស៊ី ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ចេញដំណើរចាប់ពីម៉ោង 6 30នាទីព្រឹក ឆ្ពោះទៅចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញាសុខ អាន ផ្លូវ៦០ម៉ែត្រ។ ពីសៀមរាបទៅភ្នំពេញ គឺថ្ងៃទី១២ ខែមេសា ចេញដំណើរនៅវេលាម៉ោង ១៤៖៣០នាទីរសៀល។ ហើយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ចេញដំណើររៀងរាល់ម៉ោង ៦៖៣០នាទីព្រឹក។
បងប្អូនអាចជិះឡានក្រុងទៅផ្ទះបានដោយមិនអស់លុយក្នុងកំឡុងពេលចូលឆ្នាំខាងមុខ Read More